យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Facundo Mura បានសម្រេចចិត្តច្បាស់ហើយថានឹងជ្រើសរើសក្លឹបណាផ្សេងក្រៅតែពីក្លឹប Inter Miami ឡើយ។
កីឡាកររូបនេះបានប្រកាសបដិសេធមិនទទួលយកសំណើររបស់ក្លឹប Racing ឬ River Plate ឡើយហើយសង្ឃឹមថានឹងទទួលយកកុងត្រាពីសំណាក់ក្លឹប Inter Miami វិញដើម្បីអាចមានឳកាសលេងជាមួយនឹងអាយដលរបស់ខ្លួនកីឡាករ Lionel Messi។
កីឡាករខ្សែការពារស្លាបស្តាំសញ្ជាតិអាហ្សង់ទីនរូបនេះបានលេងឲ្យក្លឹបAvellaneda អស់រយៈពេល៤ឆ្នាំមកហើយ។
ការសម្រេចចិត្តផ្ទេរទៅលេងអាមេរិកនេះនឹងធ្វើឲ្យវាក្លាយទៅជាលើកដំបូងដែល Mura នឹងអាចលេងក្រៅប្រទេសជាលើកដំបូងជាមួយនឹង Inter Miami៕
ប្រែសម្រួល៖ ស៊ុនលី
