យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Carlos Baleba បច្ចុប្បន្នកំពុងបន្តស្ថិត នៅជាគោលដៅរបស់ក្លឹប បិសាចក្រហម Man UTD នៅឡើយ។
កីឡាករផ្ទាល់ក្នុងពេល ដែលកំពុង មានការចាប់អារម្មណ៍ ជាច្រើនពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប ផងនោះបានលើកឡើង បែបនេះថា៖ខ្ញុំចង់ក្លាយខ្លួនជាកីឡាករ ដែលល្អបំផុតលើលោក ហើយកំពុង សិក្សាពីទំរង់លេង របស់កីឡាករល្បីៗមួយចំនួនផងដែរ។
កីឡាកររបស់ក្លឹប Brighton រូបនេះបានទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុបជាពិសេសគឺ Man UTD ហើយបច្ចុប្បន្នកំពុង ជាប់ឈ្មោះជាកីឡាករល្អបំផុត របស់ក្លឹប Brighton ជាប់គ្នារយៈពេល២ រដូវកាលមកហើយ ចាប់តាំងតែពីឆ្នាំ២០២៣មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
