តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនិជាតិថៃម្នាក់ ត្រូវបានសង្ស័យថា បានបង្ខិតបង្ខំកូនស្រីវ័យជំទង់ របស់អ្នកនាងឲ្យធ្វើការងាររកស៊ីផ្លូវភេទ ក្នុងករណីដ៏លេចធ្លោ មួយក្នុងប្រទេសជប៉ុន ត្រូវបានបញ្ជូនចេញពីតៃវ៉ាន់នៅថ្ងៃទី ២២ ខែធ្នូ ពីបទប្រព្រឹត្តអំពើពេស្យាចារ និងការរំលោភច្បាប់អន្តោប្រវេសន៍។
នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារអន្តោប្រវេសន៍ Kyodo News ថា ស្ត្រីរូបនេះបានចូលតៃវ៉ាន់ ពីប្រទេសថៃ ក្រោមការរៀបចំដោយគ្មានទិដ្ឋាការ ហើយត្រូវបានគេរកឃើញថា បានរំលោភច្បាប់ដែលគ្រប់គ្រងពេស្យាចារ និងស្នាក់នៅហួសរយៈពេលស្នាក់នៅត្រូវបានអនុញ្ញាត ។
នេះបើយោងតាមការចុះផ្សាយ របស់កាសែត Nippon ថា ប៉ូលីសបានឃុំខ្លួនអ្នកនាង ហើយបញ្ជូននាងទៅឃុំខ្លួន នៅពន្ធនាគារអន្តោប្រវេសន៍ ។ ប៉ូលីសជប៉ុនពីមុនបាននិយាយថា ក្មេងស្រីអាយុ ១២ ឆ្នាំរូបនេះ បានមកប្រទេសជប៉ុន ជាមួយម្តាយរបស់នាង នៅចុងខែមិថុនា ហើយត្រូវបានគេជឿថា ត្រូវបានទុកចោលតែម្នាក់ឯង ដើម្បីធ្វើការងារផ្លូវភេទ ក្នុងបន្ទប់ម៉ាស្សាឯកជនមួយនៅស្រុក Yushima ទីក្រុងតូក្យូ។
ក្មេងស្រីរូបនេះត្រូវបានគេជឿថា បានបម្រើអតិថិជនប្រហែល ៧០ នាក់រវាងខែមិថុនា និងខែសីហា។ កាលពីខែវិច្ឆិកា នាយកដ្ឋានប៉ូលីសទីក្រុងតូក្យូបានចាប់ខ្លួនអ្នកគ្រប់គ្រងបុរសនៃហាងម៉ាស្សាពីបទរំលោភច្បាប់ស្តង់ដារការងារដោយជួលក្មេងស្រីនោះ ដែលស្ថិតនៅក្រោមអាយុធ្វើការស្របច្បាប់។
យោងតាមប៉ូលីសជប៉ុន បាននិយាយថា ប្រាក់ចំណូលទាំងអស់របស់នាង សរុបជាង ៦០០,000 យ៉េន ត្រូវបានរក្សាទុកដោយអ្នកគ្រប់គ្រង ហើយចំនួនទឹកប្រាក់នោះ ដកចំណែករបស់ហាង ត្រូវបានផ្ញើទៅម្តាយរបស់នាង។ ក្មេងស្រីរូបនេះបានទាក់ទងអាជ្ញាធរអន្តោប្រវេសន៍ដើម្បីសុំជំនួយក្នុងខែកញ្ញា៕
