កីឡា

Ighalo សង្ឃឹមបង្ហាញ ខ្លួនដំបូងប៉ះ Chelsea ទោះបីជាមិន បានទៅហ្វឹកហាត់ នៅអេស្បាញ ជាមួយនឹងក្លឹបក្តី

កីឡាករ ខ្សែប្រយុទ្ធ ចំណូលថ្មីOdion Ighaloត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាជម្រើស១១នាក់ ដំបូងសម្រាប់ការបង្ហាញខ្លួនដំបូងជូនក្លឹបថ្មីក្រោមការ ដឹកនាំរបស់លោក Ole Solskjare ហើយបើតាមការបញ្ជាក់ចុងក្រោយរបស់គ្រូបង្វឹក រូបនេះអ្នកគាំទ្រនឹងអាច ទស្សនាសមត្ថភាពរបស់គេនៅក្នុងការប្រកួតប៉ះនឹង​Chelsea នាពេលខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ រូបនេះទោះបីជាយ៉ាងណាត្រូវបាន គេមើលឃើញថាមិនបាន ធ្វើដំណើរទៅហ្វឹកហាត់ជា លើកដំបូងជាមួយនឹងក្លឹប នៅប្រទេសអេស្បាញឡើយ បដោយសារតែបារម្ភបញ្ហា ជំងឺរាតត្បាតកូរ៉ូណាវិរុសប៉ុន្តែនឹង អាចចូលហ្វឹកហាត់ត្រៀម មុនការប្រកួតប៉ះនឹង Chelsea​ នាយប់ថ្ងៃចុងសប្តាហ៍នេះ ជាមិនខាន។

ការប្រកួតដំបូង របស់ កីឡាករនេហ្ស៊េរីយ៉ា ដែលត្រូវបានខ្ចីជើងមកពីក្លឹបចិនShanghai Shenhua នេះមានន័យថានឹងក្លាយទៅជាឧិកាសដ៏ល្អបំផុត សម្រាប់បង្ហាញ សមត្ថភាពខណៈដែលអ្នកគាំទ្រ ហាក់បង្ហាញអារម្មណ៍មិនសូវជាទុកចិត្តចំពោះ កីឡាកររូបនេះឡើយ ក្នុងតំបន់ប្រយុទ្ធនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top