ព័ត៌មានអន្តរជាតិ

ប្រទេសសិង្ហបុរី កំពុងសិក្សាគម្រោងសាងសង់រោងចក្រចម្រាញ់ទឹកប្រៃទី ៦ ដើម្បីផ្គត់ផ្គង់ទឹកក្នុងប្រទេស

សិង្ហបុរី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសសិង្ហបុរីកំពុងសិក្សាពីលទ្ធភាពនៃការសាងសង់រោងចក្រចម្រាញ់ទឹកប្រៃក្រោមដីទី ៦ ដើម្បីជំរុញប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ខ្លួន បន្ទាប់ពីប្រទេសនេះបើកដំណើរការកាលខែកុម្ភៈ ឆ្នាំ ២០២១ ជាមួយនឹងកន្លែងចម្រាញ់ទឹកក្រោមដី និងដំបូលបៃតងដែលសាងសង់សម្រាប់ការកម្សាន្តរបស់សហគមន៍ ។

យោងតាមការចេញផ្សាយ The Straits Times ទីភ្នាក់ងារទឹកជាតិរបស់សាធារណរដ្ឋ PUB បាននិយាយនៅថ្ងៃទី ២៦ ខែធ្នូថា ការដេញថ្លៃមួយត្រូវបានអំពាវនាវឲ្យមានការសិក្សាសម្រាប់កន្លែងបែបនេះ។ ការសិក្សានេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែល ១ឥ ខែដើម្បីបញ្ចប់។ វានឹងវាយតម្លៃពីលទ្ធភាពនៃរោងចក្រមួយអាចចម្រាញ់ទឹកសមុទ្រ និងទឹកសាបដូចជារោងចក្រចម្រាញ់ទឹកប្រៃ Keppel Marina East ដែលបានបើកដំណើរការកាលខែកុម្ភៈ ឆ្នាំ ២០២១ ជាមួយនឹងកន្លែងចម្រាញ់ទឹកក្រោមដី និងដំបូលបៃតងដែលសាងសង់សម្រាប់ការកម្សាន្តរបស់សហគមន៍។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ PUB បាននិយាយថា ភាពបត់បែនបែបនេះដើម្បីប្តូររវាងទឹកទាំង ២ ប្រភេទនឹងបង្កើនភាពធន់នៃការផ្គត់ផ្គង់ទឹករបស់ប្រទេសសិង្ហបុរីទៅនឹងអាកាសធាតុ។

ឯកសារដេញថ្លៃបានបង្ហាញថា PUB កំពុងសិក្សាពីជម្រើសនៃការអភិវឌ្ឍរោងចក្រនេះទាំងស្រុងនៅក្រោមដី។ ជម្រើសនេះនឹងមានន័យថាមានកន្លែងទំនេរច្រើននៅលើផ្ទៃដីសម្រាប់កន្លែងកម្សាន្ត ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលត្រូវដាក់រួមគ្នានៅកន្លែងតែមួយ។ ចាប់តាំងពីការបន្សាបជាតិប្រៃត្រូវបានណែនាំជាលើកដំបូងក្នុងប្រទេសសិង្ហបុរីកាលឆ្នាំ ២០០៥ រដ្ឋកោះនេះបានសាងសង់រោងចក្របន្សាបជាតិប្រៃចំនួន ៥ មានទីតាំងនៅតំបន់ឆ្នេរសមុទ្រក្នុង Tuas, Jurong Island និង Marina East។

បច្ចុប្បន្ននេះ រោងចក្របន្សាបជាតិប្រៃអាចបំពេញតម្រូវការទឹកបច្ចុប្បន្នរហូតដល់ ៤៣ ភាគរយ ដោយមានសមត្ថភាពសរុប ១៩០ លានហ្គាឡុង។ តម្រូវការទឹកសរុបនៅប្រទេសសិង្ហបុរីត្រូវបានគេព្យាករថានឹងកើនឡើងជាមួយនឹងកំណើនឧស្សាហកម្ម។ នៅឆ្នាំ ២០៦៥ តម្រូវការមិនមែនក្នុងស្រុកត្រូវបានគេរំពឹងថានឹងមានចំនួនជាង ៦០ភាគរយ នៃតម្រូវការទឹក ដែលកើនឡើងពី ៥៥ភាគរយ បច្ចុប្បន្ន៕

Most Popular

To Top