យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានកំពុងប្រជុំក្នុងការពិចារណាក្នុងការខ្ចីជើងកីឡាករខ្សែប្រយុទ្ធម្នាក់ពីក្លឹប PSG ។
កីឡាករ Goncalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគបារាំងនឹងអាចក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹប Liverpool សម្រាប់ជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Alexander Isak ដែលកំពុងទទួលរងរបួសសម្រាករយៈពេលវែង។
គួរឲ្យដឹងដែរថា Ramos នៅរដូវកាលនេះរកបាន៩គ្រាប់ឲ្យ PSG ប៉ុន្តែហាក់ដូចជាមិនសូវទទួលបានពេលវេលាគ្រប់គ្រាន់សម្រាប់ការប្រកួតឡើយខណៈដែលក្លឹបកំពុងមានវត្តមានកីឡាករសំខាន់ៗជាច្រើននាក់រួចទៅហើយនោះ។
ដោយឡែក Liverpool ចាំបាច់ត្រូវការកីឡាករខ្សែប្រយុទ្ធដ៏មានប្រសិទ្ធភាពម្នាក់ដើម្បីអាចរក្សាតំណែងក្នុងការប្រជែងពានរង្វាន់ក្នុងស្រុកផងនិងក្រៅស្រុកផងនៅពេលអវត្តមានរបស់ Isakបែបនេះ៕
ប្រែសម្រួល៖ ស៊ុនលី
