កីឡា

Coutinho និង Barcelona យល់ព្រមចែកផ្លូវគ្នា ហើយនៅរងចាំមើល តែសំណើ ពីអង់គ្លេសប៉ុណ្ណោះ

កាសែតអង់គ្លេស The Sunsports នៅថ្ងៃអង្គារទី១១ខែកុម្ភៈនេះ បានចេញផ្សាយថាទីបំផុតកីឡាករប្រេស៊ីល Phillipe Coutinho ត្រូវបានគេដឹងថាបាននិយាយគ្នាជាមួយនឹងក្លឹប Barcelona រួចរាល់ហើយអំពីបំណងចង់ចាកចេញរបស់គេ។

បច្ចុប្បន្នកីឡាកររូបនេះ នៅបន្តលេងក្នុងលក្ខណ្ឌខ្ចីជើង ជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅឡើយ។ការប្រកបអាជីពនៅទីនេះ ពិតជាគួរឲ្យសប្បាយរីករាយយ៉ាងខ្លាំង ដោយការបង្ហាញខ្លួនទាំង២៧ដងគេអាចរកបាន៧គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន៨គ្រាប់ផងដែរ ។

ប៉ុន្តែក្នុងនោះគេជឿជាក់ថាទោះបីជា Bayern Munich គឺជាក្លឹបអទិភាពក្តីប៉ុន្តែក្នុងនោះទាំងក្លឹប Man United, Chelsea និង Liverpool សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងតម្លៃខ្លួនរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលមានត្រឹមតែ៧៧លានផោននោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top