ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៨ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ៣ គ្រឿងនៃព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រព្រឹត្តិនាទី២៨ ខែធ្នូ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្លិបក្តីចាស់ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបយុវជន និងក្លិបវិទ្យាល័យ ព្រែកអញ្ចាញ ឈ្នះមេដាយប្រាក់ ២ គ្រឿង ។

ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២ ៥ដោយ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១៥៨ នាក់ ក្នុងនោះមានកីឡាការិនី ៦៥នាក់ និងកីឡាករចំនួន ៩៣ នាក់ គ្រូបង្វឹក ១៦ នាក់ និងគណៈប្រតិភូ ១៦ នាក់មកពីក្លិបចំនួន១៦ រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបខេមអ៊ីន ខេត្តបន្ទាយមានជ័យ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបយុវជន ក្លិបសេរីភាព ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ខេត្តស្ទឹងត្រេង ក្លិបខេត្តកោះកុង ក្លិបញ៉ូថោន ខេត្តកំពង់ស្ពឺ និងក្លិបក្តីចាស់ ។

ក្លិបជម្ពូវ័ន្ត សែនជ័យ ក្លិបវិទ្យាល័យ ព្រែកអញ្ចាញ ក្លិបវិរភាពកីឡា ខេត្តបន្ទាយមានជ័យ ក្លិបថ្មស ខេត្តកោះកុង ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ និងក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ។ កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសារប៉ុណ្ណោះ៕

