កីឡា

កីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាតិ និងអន្តជាតិ ៥៦០ នាក់ ចូលរួម“The 1st Hope International Taekwondo Open Championships 2026 “ នៅកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូអន្តរជាតិ Hope លើកទី១ ឆ្នាំ ២០២៦ “The 1st Hope International Taekwondo Open Championships 2026 “ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានក្លិបចូលរួមចំនួន ៤២ក្លិបមកពី ៥ ប្រទេសដោយកីឡាករ-កីឡការិនីជាតិ និងអន្តរជាតិចំនួន ៥៦០នាក់បានចុះឈ្មោះប្រកួត នៅរាជធានីភ្នំពេញ។

ប្រកួតខាងលើនេះកីឡាករ-កីឡការិនីជាតិ និងអន្តរជាតិចំនួនចំនួន ៥៦០នាក់មកពី៥ ប្រទេសរួមមានប្រទេសសឹង្ហបុរី ១ ក្លិប មានកីឡាករ-កីឡាការិនី ២នាក់ ប្រទេសវៀតណាម ១ក្លិប មានកីឡាករ-កីឡាការិនី ៣នាក់ ប្រទេសម៉ាឡេស៊ី ១ក្លិប មានកីឡាករ-កីឡាការិនី ៣នាក់ ប្រទេសមីយ៉ាន់ម៉ា ៤ ក្លិប មានកីឡាករ-កីឡាការិនី ១៨នាក់ និងម្ចាស់ផ្ទៃកម្ពុជា ៣៥ក្លិប មានកីឡាករ-កីឡាការិនី ៥៣៤នាក់ ។

ចំពោះវិញ្ញាសាប្រកួតមានចំនួន ៦៦ វិញ្ញាសា រួមមានវិញ្ញាសា Senior ចំនួន ១៦ វិញ្ញាសា Junior ១៨វិញ្ញាសា Cadet ១៦ វិញ្ញាសា និងChildren ១៦ វិញ្ញាសា។ ការប្រកួតជើងឯកតេក្វាន់ដូអន្តរជាតិ Hope លើកទី១ កីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាតិ និងអន្តជាតិ ៥៦០ នាក់។ កម្មវិធីបើក“The 1st Hope International Taekwondo Open Championships 2026 “ ជាផ្លូវការនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ៖ លី ភីលីព

Most Popular

To Top