ព័ត៌មានអន្តរជាតិ

ការបន្ថែមពន្ធលើថ្នាំជក់របស់ប្រទេសឥណ្ឌា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ តទៅ

ឥណ្ឌា៖ ក្រសួងហិរញ្ញវត្ថុឥណ្ឌា បាននិយាយក្នុងបទបញ្ជាមួយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាបានដាក់ពន្ធលើបារីក្នុងចន្លោះពី ២,០៥០-៨,៥០០ រូពី (២២.៧៨-៩៤.៤៦ ដុល្លារអាមេរិកក្នុងមួយពាន់ដើម ដោយផ្អែកលើប្រវែងនៃផលិតផល ដែលចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ចលនានេះអាចបង្កើនតម្លៃបារីសម្រាប់អ្នកជក់បារីប្រមាណ ១០០ លាននាក់នៅប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកនេះ។ កាលខែធ្នូ រដ្ឋាភិបាលឥណ្ឌាបានអនុម័តច្បាប់ថ្មីមួយ គឺច្បាប់ស្តីពីពន្ធកណ្តាល (វិសោធនកម្ម) ឆ្នាំ ២០២៥ ដែលជំនួសការយកពន្ធបណ្តោះអាសន្នលើបារី និងផលិតផលថ្នាំជក់។

បទបញ្ជាចេញនៅថ្ងៃពុធបានបង្ហាញថា ពន្ធលើបារីនឹងត្រូវបានដាក់លើបារីបន្ថែមពីលើពន្ធទំនិញ និងសេវាកម្ម ៤០ភាគរយ។

ពន្ធសរុបលើបារីក្នុងប្រទេសឥណ្ឌា បច្ចុប្បន្នមានចំនួនប្រហែល ៥៣ ភាញរយនៃតម្លៃលក់រាយទាបជាងស្តង់ដារអង្គការសុខភាពពិភពលោក ៧៥ ភាគរយ ដែលមានគោលបំណងបញ្ចុះបញ្ចូលការប្រើប្រាស់។ នេះរួមបញ្ចូលទាំងពន្ធលើទំនិញ និងសេវាកម្ម ២៨ ភាគរយ  និងការយកពន្ធបន្ថែមដោយផ្អែកលើតម្លៃដោយផ្អែកលើទំហំនៃបារី។

ការយកពន្ធខ្ពស់ជាងនេះអាចប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុនផលិតបារីដូចជា ITC និង Godfrey Phillips India៕

Most Popular

To Top