ព័ត៌មានអន្តរជាតិ

គម្រោងប្រមូលសំរាម នៅលើភ្នំអេវឺរ៉េស របស់អាជ្ញាធរទេសចរណ៍ នេប៉ាល់ត្រូវបានលុបចោល បន្ទាប់ពីចូលរួមបង្ហាញ ភាពមិនប្រក្រតី នៃការប្រមូល

នេប៉ាល់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា គម្រោងប្រមូលសំរាមនៅលើ ភ្នំអេវឺរ៉េស របស់អាជ្ញាធរទេសចរណ៍ប្រទេសនេប៉ាល់ ដែលជាគម្រោងមួយលើកទឹកចិត្តអ្នកឡើងភ្នំ ឲ្យចូលរួមប្រមូលសំរាម ចុះពីភ្នំអេវឺរ៉េសជាភ្នំខ្ពស់បំផុតរបស់ពិភពលោកនៅនោះ ត្រូវបានលុបចោល បន្ទាប់ពីអ្នកឡើងភ្នំបង្ហាញ ភាពមិនប្រក្រតីក្នុងការចូលរួមឡើយ។

កម្មវិធីនេះត្រូវបានណែនាំកាលឆ្នាំ ២០១៤ ដោយបានបង្ខំអ្នកឡើងភ្នំ ឲ្យបង់ប្រាក់កក់ចំនួន ៤០០០ ដុល្លារ ហើយពួកគេនឹងទទួលប្រាក់កក់មកវិញ លុះត្រាតែពួកគេយកសំរាមយ៉ាងហោចណាស់ ៨ គីឡូក្រាមចុះពីលើភ្នំមកក្រោមវិញ ។ អាជ្ញាធរសង្ឃឹមថា គម្រោងនេះនឹងជួយសម្អាតសំរាម ដែលអ្នកឡើងភ្នំពីមុនបានបន្សល់ទុក រួមទាំងធុងអុកស៊ីសែន និងកាកសំណល់របស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយ ១១ ឆ្នាំក្រោយមក បញ្ហាសំរាមមិនទាន់បាត់ទៅវិញទេ ដោយសារអ្នកឡើងភ្នំមិនប្រមូលសំរាមនៅតំបន់ដែលបានកំណត់ឡើយ ព្រោះអ្នកឡើងភ្នំបែរជាងមកធ្វើការ ប្រមូលសំរាមពីតំបន់ទាបៗ ជាជាងជំរំខ្ពស់ៗទៅវិញ។

ថ្លែងទៅកាន់ BBC លោក Tshering Sherpa នាយកប្រតិបត្តិ នៃគណៈកម្មាធិការគ្រប់គ្រងការបំពុល Sagarmatha (SPCC) ដែលដំណើរការចំណុចត្រួតពិនិត្យ ភ្នំអេវឺរ៉េសបានពន្យល់ថា តំបន់ខ្ពស់ៗ មនុស្សច្រើនតែយកដបអុកស៊ីសែនមកវិញ ហើយរបស់ផ្សេងទៀតដូចជាតង់ កំប៉ុង ប្រអប់អាហារ និងភេសជ្ជៈដែលវេចខ្ចប់រួច ភាគច្រើនត្រូវបានទុកចោលនៅទីនោះដដែល ហើយជាមូលហេតុដែលយើងអាចមើល ឃើញសំរាមជាច្រើនកំពុងកកកុញ។

បញ្ហានេះបង្កឲ្យកាន់តែធំ ពីព្រោះផែនទីបង្ហាញរូបភាពដ៏ គួរឲ្យភ្ញាក់ផ្អើលពីទំហំពិត នៃសំរាមនៅលើភ្នំអេវឺរ៉េស។ ភ្នំអេវឺរ៉េសស្ថិតនៅឧទ្យានជាតិសាហ្គាម៉ាថា នៅតំបន់Khumbu នៃប្រទេសនេប៉ាល់។ ចំនួនភ្ញៀវទេសចរដែលមកទស្សនាឧទ្យាននេះ បានកើនឡើងជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះបានកើនឡើងទ្វេដងក្នុងរយៈពេល ៣ ឆ្នាំរវាងឆ្នាំ ២០១៤ និង ២០១៧។

ខណៈភ្ញៀវទេសចរទាំងនេះ នាំមកនូវប្រាក់ចំណូលរាប់លានដុល្លារ សម្រាប់រដ្ឋាភិបាលនេប៉ាល់ និងសេដ្ឋកិច្ចក្នុងស្រុក ពួកគេក៏នាំមក នូវកាកសំណល់យ៉ាងច្រើន ។ ជារៀងរាល់ឆ្នាំ រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញពីជំរំដែលពោរពេញទៅដោយតង់រហែក ឧបករណ៍ដែលគេបោះបង់ចោល និងកាកសំណល់របស់មនុស្ស ៕

Most Popular

To Top