កីឡា

Liverpool ត្រៀមចំណាយ ៤៣លានផោនទិញយកខ្សែការពារកណ្តាលម្នាក់នៅខែមករានេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងត្រៀមខ្លួនចំណាយលុយប្រមាណជា៤៣លានផោនទិញយកកីឡាករខ្សែការពារសញ្ជាតិអេក្វាឌ័រម្នាក់ពីក្លឹបនៅប្រទេសប៊ែលហ្ស៊ិក។

កីឡាករ Joel Ordonez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Clube Brugge បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹប Liverpool ក្រោយការបរាជ័យក្នុងការចចាជាមួយនឹងកីឡាករ Marc Guehi ពីក្លឹប Crystal Palace កាលពីរដូវក្តៅកន្លងមក។

តាមផែនការក្លឹបនឹងត្រៀមសម្រេចកិច្ចការងារនេះឲ្យបាននៅខែមករានេះដើម្បីផ្ទេរកីឡាករមាឌធំរូបនេះមកចាប់ដៃគ្នាជាមួយនឹងកីឡាករ Virgil van Dijk និង Ibrahima Konate ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top