កីឡា

Man UTD យកបាន១ពិន្ទុពីម្ចាស់ Leeds ទោះព្យាយាមស៊ុតច្រើនដងក្តី

ម្ចាស់ផ្ទះ Leeds បានបើកទ្វា ផ្ទះស្វាគមន៍ក្រុមភ្ញៀវ បិសាចក្រហម Man UTD នៅក្នុងការប្រកួតលីគកំពូល អង់គ្លេសសប្តាហ៍ទី២០ កាលពីយប់់មិញ។

លទ្ធផលបញ្ចប់ការ ប្រកួតបានត្រឹមតែ ១គ្រាប់បាល់បញ្ចូលទីម្នាក់ និងចែកគ្នាបាន១ពិន្ទុ ត្រឡប់ទៅផ្ទះរៀងខ្លួនផងដែរទោះបីជា Man UTD បានព្យាយាមសម្រុកស៊ុតបញ្ចូលទីដល់ទៅ១៣ដងក្តី។

គ្រាប់បាល់មិនបានកើតឡើង ឡើយរហូតដល់តង់ទី២នាទីទី៦២ ដែលធ្វើបានដោយ Aaronson និងបានតែ៣នាទីប៉ុណ្ណោះខ្សែប្រយុទ្ធ Cunha បានតាមស្មើមកវិញ។

សប្តាហ៍នេះ Man UTD បន្តឈរនៅលេខរៀងទី៦ ក្នុងតារាងកំពូលមាន៣១ពិន្ទុខណៈដែល Leeds បន្តស្ថិតនៅលេខរៀងទី១៦ ដដែលមានត្រឹមតែ២២ពិន្ទុប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top