ការប្រកួតក្នុងទឹកដីរបស់ Man City យប់មិញនេះ ក្រុមភ្ញៀវ Chelsea ហាក់ធ្វើមិនសូវបានល្អឡើយ ក្នុងការប្រកួត៩០នាទីពេញ។
ម្ចាស់ផ្ទះ Man City គ្រប់គ្រងបាល់បានទៅដល់៥៨ភាគរយ និងស៊ុតបញ្ចូលទីនាំមុខ១គ្រាប់តាំងពីនាទីទី៤២ ហើយក៏មិនមានគ្រាប់បាល់កើតឡើងទៀតដែរ រវាងក្រុមទាំងពីររហូតដល់ចុងម៉ោង។
កីឡាករខ្សែបម្រើអាហ្សង់ទីន Enzo គឺជាអ្នកស៊ុតបញ្ចូល ទីបាល់តាមស្មើមកវិញនៅនាទីទី៩០បូក៤ទៅហើយធ្វើឲ្យ Chelsea និង Man City បញ្ចប់ការប្រកួតទៅត្រឹមចែកគ្នា១ពិន្ទុនៅសប្តាហ៍នេះ។
បច្ចុប្បន្ន Man City បន្តឈរនៅលេខរៀងទី២ក្នុងតារាងកំពូលមាន៤២ពិន្ទុខណៈដែល Chelsea ឈរនៅលេខរៀងទី៥មាន៣១ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
