កីឡា

Real Madrid មានឳកាសចចារជាមួយនឹង Adam Wharton តែនឹងត្រូវប្រជែងជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអង់គ្លេស

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid កំពុងពិចារណាឳកាសក្នុងការចចារនាំយកកីឡាករ Adam Wharton ពីក្លឹប Crystal Palace។

យ៉ាងណាក្តីនៅខែមករានេះក្លឹប Real Madrid នឹងត្រូវប្រជែងជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអង់គ្លេសដូចជា Man City, Man UTD ព្រមទាំង Liverpool និង Chelsea ផងដែរ។

គួរឲ្យដឹងដែរថាកីឡាករខ្សែបម្រើរូបនេះបច្ចុប្បន្ននឹងអាចមានតម្លៃខ្លួនរហូតទៅដល់៧០លានផោនដើម្បីអាចផ្ទេរចេញពីទឹកដី Selhurst Park បានព្រមជាមួយនឹងប្រាក់កម្រៃកីឡាករដ៏ខ្ពស់មួយផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top