វេណេស៊ុយអេឡា ៖ យោងតាមទិន្នន័យគយ ដែលបានពិនិត្យ ដោយ Reuters ប្រាប់ឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា បានដឹកជញ្ជូនមាស ចំនួន ១១៣ តោន ទៅកាន់ប្រទេសស្វីស ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ។
អ្នកផ្សាយព័ត៌មានស្វីស SRF បាននិយាយថា មាសនេះមានប្រភពមកពីធនាគារកណ្តាល របស់ប្រទេសវេណេស៊ុយអេឡា នៅពេលដែលរដ្ឋាភិបាលកំពុងលក់មាស ចុះដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន ។ មាសមានតម្លៃជិត ៤,១៤ ពាន់លានហ្វ្រង់ស្វីស (៥,២០ ពាន់លានដុល្លារអាមេរិក) ហើយត្រូវបានដឹកជញ្ជូនក្នុងអំឡុង ពេលដើមឆ្នាំនៃការដឹកនាំ របស់ប្រធានាធិបតី លោក Nicolas Maduro។
លោកស្រី Rhona O’Connell អ្នកវិភាគ ទីផ្សារនៅ StoneX បាននិយាយថា មានការលក់ដ៏លំបាកយ៉ាងខ្លាំង ដោយធនាគារកណ្តាលវេណេស៊ុយអេឡា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦។ មាសភាគច្រើននឹងបានមក ដល់ប្រទេសស្វីស ។ បន្ទាប់ពីនោះ វាអាចនៅជាមួយភាគីពាក់ព័ន្ធ ក្នុងវិស័យហិរញ្ញវត្ថុ ឬលក់ជាដុំតូចៗទៅកាន់អាស៊ី ឬកន្លែងណាក៏ដោយក្នុងពិភពលោក។
ទិន្នន័យគយបានបង្ហាញថា មិនមានការនាំចេញមាស ពីប្រទេសវេណេស៊ុយអេឡា ទៅកាន់ប្រទេសស្វីសចាប់ពីឆ្នាំ ២០១៧ នៅពេលដែលទណ្ឌកម្មរបស់សហភាព អឺរ៉ុបត្រូវបានដាក់ រហូតដល់ឆ្នាំ ២០២៥។
លោក O’Connell មកពី StoneX បានបន្តថា ប្រហែលជាមានការធ្លាក់ចុះយ៉ាងខ្លាំង នៃការនាំចេញបន្ទាប់ ពីធនាគារកណ្តាល វេណេស៊ុយអេឡាទើបតែអស់មាស”។
លោក Maduro ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក ក្នុងការវាយឆ្មក់មួយនៅទីក្រុង Caracas នៅថ្ងៃទី ៣ ខែមករា ហើយប្រឈមមុខនឹងការ ចោទប្រកាន់ពីបទគ្រឿងញៀន នៅតុលាការញូវយ៉ក។
នៅថ្ងៃចន្ទ ប្រទេសស្វីសបានបញ្ជា ឲ្យបង្កកទ្រព្យសម្បត្តិ ដែលកាន់កាប់នៅក្នុង ប្រទេសដោយលោក Maduro និងសហការីចំនួន ៣៦ នាក់ ប៉ុន្តែមិនបានផ្តល់ព័ត៌មាន ណាមួយអំពីតម្លៃដែលអាចកើតមាន ឬប្រភព នៃមូលនិធិបែបនេះទេ៕
