ការប្រកួតក្នុងលីកកំពូលអង់គ្លេសសប្តាហ៍ទី២១ កាលពីយប់មិញនេះរវាងក្រុម Arsenal ដែលជាម្ចាស់ផ្ទះនិងក្រុមភ្ញៀវ Liverpool បានបញ្ចប់ទៅដោយលទ្ធផល ០ស្មើប៉ុណ្ណោះ។
ក្រុមទាំងពីរបានព្យាយាមស៊ុតបញ្ចូលទី ច្រើនដងពេញ៩០នាទី តែនៅតែមិនមានគ្រាប់បញ្ចូលទីនោះទេ ហើយបញ្ចប់ការប្រកួត បានត្រឹមចែកគ្នា១ពិន្ទុម្នាក់ទៅផ្ទះវិញរៀងខ្លួន។
១ពិន្ទុនេះធ្វើឲ្យ Arsenalអាចនៅបន្តឈរនៅកំពូល តារាងមាន៤៩ពិន្ទុខណៈដែលក្រុម Liverpoolមាន៣៦ពិន្ទុឈរ នៅលេខរៀងទី៤ បណ្តោះអាសន្ននៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
