កីឡា

បណ្តេញចេញពី Man UTD ភ្លាមលោក Amorim មានដំណឹងចូលដឹកនាំក្រុមថ្មីភ្លាម

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្រោយការបណ្តេញចេញពីសំណាក់ក្លឹបបិសាចក្រហម Man UTD លោក Ruben Amorim វ័យ៤០ឆ្នាំគឺកំពុងមានដំណឹងអំពីការវិល ត្រឡប់ពិភពបាល់ទាត់វិញ ភ្លាមជាមួយនឹងក្លឹបថ្មីមួយទៀតផងដែរ។

គេជឿជាក់ថាប្រសិនបើមានការ ប្រែប្រួលតំណែងរបស់លោក Jose Mourinho ជាមួយនឹងក្លឹប Benfica នៅឯប៉ទុយហ្គាល់នោះប្រាកដណាស់លោក Amorim នឹងអាចក្លាយទៅជាបេក្ខភាពដ៏អទិភាពបំផុតសម្រាប់ក្លឹបនេះ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នលោក Mourinho កំពុងដឹក នាំក្លឹប Benfica ក្នុងទំរង់មិនសូវល្អឡើយ ដោយតាមឆ្ងាយក្រុមកំពូល តារាងដល់ទៅ១០ពិន្ទុពីក្រោយនិងឈរនៅលេខរៀងទី២៥ក្នុងតារាង Champions League នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top