កីឡា

ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព និងសមាគមកីឡតេក្វាន់ដូWT ក្រសួងមហាផ្ទៃបញ្ជូនក្រុមអត្តពលិកចូលរួម រប្រកួត The 1st HOPE International Open Taekwondo Championships 2026

ភ្នំពេញ ៖ ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) និង សមាគមកីឡតេក្វាន់ដូWT ក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ-កីឡាការិនី WT ជាច្រើននាក់ចូលរួមការប្រកួត «The 1st HOPE International Open Taekwondo Championships 2026» នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមការរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ជាមួយបណ្ឌិត្យសភា តេក្វាន់ដូកម្ពុជា និងអង្គភាពជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបើកការប្រកួតជាផ្លូវការ ដោយការអញ្ជើញជាអធិបតីពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក KIM CHANG YONG ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ។

ការប្រកួតនេះ មានប្រទេសចូលរួមសរុបចំនួន០៦ រួមមាន៖ មីយ៉ាន់ម៉ា សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ និងម្ចាស់ផ្ទះកម្ពុជា និងមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន៥៦០រូប មកពីក្លិបសរុបចំនួន៤២ ក្នុងនោះសមាគមកីឡតេក្វាន់ដូWT ក្រសួងមហាផ្ទៃ បានបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនីចំនួន ៥រូបរួមមាន លោក វ៉ាន់ រិទ្ធី គ្រូបង្វឹក កីឡាករ សំរឹទ្ធ ពន្លឺ កីឡាករ គង់ រាជបណ្ឌិត កីឡាករ សំរឹទ្ធ វេហា កីឡាការិនី ប៊ូនស្ត្រា ដាមិយ៉ាណា និងកីឡាការិនី លីស ម៉ាលី ។

ចំណែកក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព បានបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនីចំនួន ៧ រូបរួមមាន លោក អូនស បញ្ញាស័ក គ្រូបង្វឹក កីឡាករ សេង ម៉េងឈុន កីឡាករ សេង ម៉េងគូ កីឡាករ សេង សត្យា កីឡាការិនី ណាប់ ពិសី និងកីឡាការិនី ហេង លីណា និងកីឡាការិនី សន នីកា៕

Most Popular

To Top