កីឡា

ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព ឈ្នះមេដាយមាស៣ គ្រឿង និងសមាគមកីឡតេក្វាន់ដូ​WT ក្រសួងមហាផ្ទៃឈ្នះមេដាយមាស២ គ្រឿងក្នុង The 1st HOPE International Open Taekwondo Championships 2026

ភ្នំពេញ ៖ ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ឈ្នះមេដាយមាស ៣ គ្រឿង និងសមាគមកីឡតេក្វាន់ដូWT ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២ គ្រឿង នៃការប្រកួត «The 1st HOPE International Open Taekwondo Championships 2026» នៅសាលហ្វឹកហាត់តេក្វាន់ ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ក្រោមការរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ជាមួយបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា និងអង្គភាពជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ឈ្នះមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្នុងនោះកីឡាករ សេង ម៉េងឈុន ឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម និងមេដាយប្រាក់ លើវិញ្ញាសាមេគុន កីឡាករ សេង សត្យា ឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៤ គីឡូក្រាម កីឡាការិនី ណាច ពិសី ឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម និងកីឡាការិនី សន នីកា ឈ្នះមេដាយមាស លើវិញ្ញាសាមេគុន។

ចំណែកសមាគមកីឡតេក្វាន់ដូWT ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង រួមមានកីឡាករ គង់ រាជបណ្ឌិត ឈ្នះមេដាយមាស កីឡាការិនី ឡេស ម៉ាលី ឈ្នមេដាយមាស និងកីឡាករ សំរឹទ្ធ វេហា ឈ្នះមេដាយសំរឹទ្ធ។
ការប្រកួតនេះ មានប្រទេសចូលរួមសរុបចំនួន០៦ រួមមាន៖ មីយ៉ាន់ម៉ា សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ និងម្ចាស់ផ្ទះកម្ពុជា និងមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន៥៦០រូប មកពីក្លិបសរុបចំនួន៤២ ក្នុងនោះសមាគមកីឡតេក្វាន់ដូWT ក្រសួងមហាផ្ទៃ បានបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនីចំនួន ៥រូបរួមមាន លោក វ៉ាន់ រិទ្ធី គ្រូបង្វឹក កីឡាករ សំរឹទ្ធ ពន្លឺ កីឡាករ គង់ រាជបណ្ឌិត កីឡាករ សំរឹទ្ធ វេហា កីឡាការិនី ប៊ូនស្ត្រា ដាមិយ៉ាណា និងកីឡាការិនី លីស ម៉ាលី។

ចំណែកក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព បានបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនីចំនួន ៧ រូបរួមមាន លោក អូនស បញ្ញាស័ក គ្រូបង្វឹក កីឡាករ សេង ម៉េងឈុន កីឡាករ សេង ម៉េងគូ កីឡាករ សេង សត្យា កីឡាការិនី ណាច ពិសី និងកីឡាការិនី ហេង លីណា និងកីឡាការិនី សន នីកា៕

Most Popular

To Top