ប្រកួតពានរង្វាន់ FA Cup ជុំទី៣កាលពីយប់មិញនេះ ក្រុមបិសាចក្រហម Man UTD ដែលមិនទាន់មានគ្រូបង្វឹកជាផ្លូវការថ្មី នៅឡើយនោះបានធ្លាក់ចេញពីក្របខណ្ឌនេះ ហើយក្រោមថ្វីដៃរបស់ Brighton។
ក្រុម Brighton បានក្លាយទៅជាក្រុមបាល់ទាត់ទី៣ ហើយក្នុងរយៈពេល៤៣ឆ្នាំចុងក្រោយនេះដែលអាចទំលាក់ Man UTD ចេញពីពានរង្វាន់ FA Cupនេះ។
កីឡាករ Welbeck ដែលជាអតីតកីឡាកររបស់ Man UTD គឺជាអ្នកស៊ុតបញ្ចូលទីជ័យជំនះកាលពីយប់មិញនេះ។
គ្រាប់បាល់ទីបានកើតឡើង តាំងពីនាទីទី១២ដោយកីឡាករ Gruda ហើយ Brighton បានបន្តនាំមុខនិង បានបន្ថែមគ្រាប់បាល់ទី២ ដោយ Welbeck នៅនាទីទី៦៤។យ៉ាងណាក្តី Man UTD បានបន្ថែមវិញមួយគ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Sesko នាទីទី៨៥៕
ប្រែសម្រួល៖ស៊ុនលី
