ព័ត៌មានអន្តរជាតិ

ប៉ូលីសហុងកុង តាមប្រមាញ់បុរសម្នាក់ ដែលលួចនាឡិកា Rolex តម្លៃ ៨៣,០០០ ដុល្លារពីហាងនៅហុងកុង

ហុងកុង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅហុងកុងកំពុងស្វែង រកបុរសម្នាក់ដែលបានលួចនាឡិកា Rolex តម្លៃ ៦៥០,០០០ ដុល្លារហុងកុង (៨៣,៣៨០ ដុល្លារអាមេរិក) ពីហាងប្រណីតមួយកន្លែង ក្នុងសង្កាត់ផ្សារទំនើប Tsim Sha Tsui នៃទីក្រុង។

នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post បាននិយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបុរសម្នាក់បានសុំពិនិត្យនាឡិកា Rolex នៅ Prince Jewellery & Watch នៅលើផ្លូវ Haiphong ។

នេះបើយោងតាម Dimsum Daily បានចេញផ្សាយថា មួយសន្ទុះក្រោយមក គាត់បានចាប់យកនាឡិកានោះ ហើយរត់ចេញពីហាង ដោយឆ្ពោះទៅកាន់ច្រកចេញ C នៃស្ថានីយ៍រថភ្លើង MTR Tsim Sha Tsui ។ បុគ្គលិកបានព្យាយាមដេញតាមគាត់ ប៉ុន្តែបានបាត់បង់ការតាមដានជនសង្ស័យ ហើយបន្ទាប់មកបានទាក់ទងប៉ូលីស។

មន្ត្រីបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១២:៤៥ រសៀល ហើយបានស្វែងរកតំបន់ជុំវិញនោះ ប៉ុន្តែមិនអាចរកឃើញជនសង្ស័យបានទេ។

កាសែត The Standard បានរាយការណ៍ថា បុរសនោះជាជនជាតិចិនដីគោកមានអាយុ ៤០ ឆ្នាំ ហើយគាត់ស្លៀកអាវពណ៌ខ្មៅ ខោពណ៌ខ្មៅ និងពាក់ម៉ាស់ពណ៌ស ហើយកំពុងស្ពាយកាបូបពណ៌ស្រាល៕

Most Popular

To Top