យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានធ្វើការចចារបានមុនកីឡាករគោលដៅដ៏ធំរបស់ Aston Villa ជាយូរមកហើយនោះបានមុនជាមួយនឹងតម្លៃខ្លួនប្រមាណជា៣៥លានផោន។
កីឡាករ Conor Gallagher ដែលបច្ចុប្បន្នកំពុងបង្ហាញវត្តមានលេងឲ្យក្លឹប AT Madrid នោះត្រូវបានគេជឿជាក់ថាបានព្រមព្រៀងជាពាក្យសំដីរួចមកហើយជាមួយនឹង Spurs ដើម្បីអាចធ្វើការផ្ទេរជាផ្លូវការនៅពេលខាងមុខ។
រំលឹកដែរថាកីឡាករសញ្ជាតិអង់គ្លេស Gallagher រូបនេះបានសម្រេចចិត្តកាលពីឆ្នាំ២០២៤ដោយភ្ញាក់ផ្អើលចូលរួមជាមួយនឹង AT Madrid បន្ទាប់ពីបានចំណាយពេលជិត២ទសវត្សជាមួយនឹង Chelsea ក្នុងតម្លៃខ្លួនប្រមាណជា៣៨លានផោន៕
ប្រែសម្រួល៖ស៊ុនលី
