The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការងារយ៉ាងមមាញឹកនិងសម្រេច បានបញ្ជីឈ្មោះគ្រូបង្វឹកចំនួន៤រូបហើយដើម្បីចចារតំណែងដែលកំពុងទំនេរ។
គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប PSG លោក Luis Enrique និង គ្រូបង្វឹកលោក Mauricio Pochettinoសុទ្ធតែស្ថិត នៅក្នុងបញ្ជីនេះ ខណៈដែលលោក Michael Carrick នឹងត្រូវទទួលបន្ទុកដឹកនាំក្លឹប រហូតទៅដល់បញ្ចប់ រដូវកាលជាមុនសិន។
រំលឹកដែរថា Man UTD បានសម្រេចចិត្ត បែកផ្លូវគ្នា ជាមួយនឹងលោក Ruben Amorimបន្ទាប់បានធ្វើការ ជាមួយគ្នាត្រឹមតែ១៤ខែប៉ុណ្ណោះហើយបច្ចុប្បន្ន ក្រុមកំពុងស្ថិតនៅក្រោមការដឹកនាំ បណ្តោះអាសន្នរបស់លោក Carrick នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
