ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC)នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះបានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីការប្រកាសបើកយុទ្ធនាការសហការ និងស្វែងរកការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ឡូសអេនជឺលេស ឆ្នាំ២០២៨ (LA Olympic Games 2028) នៅអាមេរិកជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) នៅទីសា្នក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC) ។

ក្នុងឱកាសចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU)នេះ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពជា (NOCC)តំណាងលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុនប្រធានគណៈកម្មាធិការជាតិ អូឡាំពិក លោក Benjamin Chiang ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសភាពាណិជ្ជកម្ម អាមេរិកនៅកម្ពុជា (AmCham) ព្រមទាំងអ្នកតំណាងសហព័ន្ធកីឡាជាតិ ៕







