យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងតែចាប់ផ្តើមចរចាកីឡាករដ៏មានសក្តានុពលម្នាក់ដែលបានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមជម្រើសជាតិអាល់ហ្ស៊េរី។
កីឡាករ Anis Hadj Moussa វ័យ២៣ឆ្នាំរូបនេះក៏កំពុងលេងឲ្យក្លឹបហូឡង់ Feyenoord ផងនិងកំពុងបំពេញបេសកកម្មជូនជាតិនៅពានរង្វាន់ Africa Cup of Nations ផង។
ប្រកួតចុងក្រោយជួយឲ្យជម្រើសជាតិយកឈ្នះ Equatorial Guinea និងប្រកួតប៉ះនឹងក្រុម Man City ជាមួយនឹងគ្រាប់បាល់បញ្ចូទីផងបានកំពុងទាក់ចិត្តក្លឹបតោខៀវ Chelsea កាន់តែខ្លាំងឡើង។
បច្ចុប្បន្ននេះក្លឹបអង់គ្លេសនេះបានទាក់ទងជាមួយនឹងភ្នាក់ងារកីឡាកររួចរាល់ហើយដើម្បីអាចបើកទ្វាចរចាបន្ថេមទៀតជាមួយនឹងកុងត្រារបស់ Hadj ដែលពេលនេះកំពុងមានសុពលភាពជាមួយនឹង Feyenoord ដល់ទៅឆ្នាំ២០៣០ឯណោះ៕
ប្រែសម្រួល៖ស៊ុនលី
