The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រោយការសម្រេចចិត្តផ្ទេរ មកពីក្លឹប AT Madrid ដើម្បីចូលរួមក្លឹបនៅអង់គ្លេស Spurs ហើយនោះគេជឿជាក់ថា ក្តីសង្ឃឹមរបស់កីឡាករ Conor Gallagher ដើម្បីអាចវិលចូលជម្រើសជាតិ អង់គ្លេសវិញគឺ នឹងមានកម្រិតខ្ពស់ឡើង។
យ៉ាងណាក្តីការផ្ទេរមក អង់គ្លេសលើកនេះ គឺបានត្រឹមជាកុងត្រាខ្ចី ជើងប៉ុណ្ណោះ ហើោយលក្ខខណ្ឌក្នុងការទិញ ដាច់នឹងអាចមានតម្លៃទៅដល់៤០លានផោន ប្រសិនបើនៅរដូវក្តៅខាងមុខមានការ ផ្លាស់ប្តូរណាថ្មីបន្ថែមទៀតនោះ។
គួរឲ្យដឹងដែរថាការផ្ទេរ មកចូលរួមលេងនៅ Spurs លើកនេះគឺចំពេល ដែលក្លឹបកំពុងមានបញ្ហាកង្វះ ខាតកីឡាករនៅតំបន់បម្រើ ។ បច្ចុប្បន្នកីឡាករមួយចំនួនរបួស កីឡាករមួយចំនួនទៀត ក៏ត្រៀមផ្ទេរចេញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
