The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំណត់ឃើញគោលដៅរួច ហើយកីឡាករដែលអាចមកជំនួសតំណែង របស់ខ្សែការពារ Harry Maguire។
កីឡាករខ្សែការពារមាឌធំ សញ្ជាតិអង់គ្លេស Maguire ដែលបច្ចុប្បន្នមានវ័យ៣២ឆ្នាំ នោះនឹងក្លាយជាកីឡាករ ដែលមិនមានកុងត្រាទៀត ឡើយនៅរដូវក្តៅខាងមុខនេះ។
កីឡាករឆ្នើម Murillo សញ្ជាតិប្រេស៊ីល បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Nottingham Forest គឺជាគោលដៅ ដើម្បីមកជំនួសតំណែងនេះ។
គេជឿជាកថាខ្សែការពាររូបនេះ នឹងសម្រេចចិត្តចាកចេញពី ក្លឹបនៅរដូវក្តៅឆ្នាំក្រោយ ទោះបីជាមានកុងត្រាទៅដល់ឆ្នាំ២០២៩ក្តី៕
ប្រែសម្រួល៖ស៊ុនលី
