ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC និង ក្រុមបាល់ទាត់ ព្រះនរាយណ៍ ឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល។

ក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC លេង ២ ប្រកួតឈ្នះទំាង២ ប្រកួត មាន ៦ ពិន្ទុ ដោយឈ្នះក្រុមបាល់ទាត់ ឈិន ចាំង លទ្ធផល ១៤ ទល់នឹង ០ ហើយមួយទៀតឈ្នះក្រុមបាល់ទាត់ ME FC លទ្ធផល ១ ទល់នឹង ០ ពូល B ។ ចំពោះក្រុមបាល់ទាត់ ព្រះនរាយណ៍ លេង ២ ប្រកួតឈ្នះ ១ ស្មើ ១ ប្រកួត មាន ៤ ពិន្ទុ ដោយឈ្នះក្រុមបាល់ទាត់ ស្អាង យើង ស្អាត លទ្ធផល ៦ ទល់នឹង ០ ហើយមួយទៀតស្មើក្រុមបាល់ទាត់ SCV FC លទ្ធផល០ទល់នឹង ០ ពូល A។
ក្រុមបាល់ទាត់ចំនួន ៦ ក្រុមចូលរួមការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៦ តាមគម្រោងនឹងដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៦ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ចំនួន ៦ ក្រុម ដោយចែកចេញជា ២ ពូល គឺពូល A និងពូល B។ ចំពោះពូល A មាន ៣ ក្រុម គឺក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ ស្អាង យើង ស្អាត និងក្រុមបាល់ទាត់ ព្រះនរាយណ៍ ចំណែកពូល B ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ឈិន ចាំង និងក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC ។

ចំពោះវិញ្ញាសាកីឡាបាល់ទាត់ យុវជនអាយុក្រោម ១៨ឆ្នាំ ដែលជាផែនការមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលក្នុងការអភិឌ្ឍន កីឡាបាល់ទាត់យុវជន របស់ខេត្តកណ្តាល បន្ទាប់ពីថ្នាក់ដឹកខេត្តបានសំឡឹង មើលឃើញវិស័យកីឡាបាល់ទាត់យុវជន មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៃសកម្មភាពការប្រកួតនានាដែលមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានរៀបចំការប្រកួតរាល់ឆ្នាំ។លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ វិញ្ញាសា រួមមានវិញ្ញាសាយុវជន ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសានារី ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសាវ័យចាស់ ៣ នាក់ ទល់ ៣ នាក់ ៕



