The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីភាពតានតឹងរវាងកីឡាករប្រធានក្រុម Marc Andre ter Stegen ជាមួយនឹងក្លឹប Barcelona នៅសប្តាហ៍នេះគេជឿជាក់ថាអ្នកចាំទីរូបនេះនឹងអាចចាកចេញពីក្លឹបបានហើយនៅខែមករាខាងមុខ។
កីឡាករអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Stergen ត្រូវបានគេរាយការណ៍ថានឹងអាចចាកចេញទៅលចូលរួមក្លឹបនៅក្បែរខាងគ្នា Girona រហូតដល់ចុងរដូវកាលនេះក្នុងកុងត្រាខ្ចីជើងសិននៅខែមករានេះ។
ការសម្រេចចិត្តរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះធ្វើឡើងដោយក្នុងនោះមានទាំងការយល់ព្រមក្នុងការកាត់បន្ថយប្រាក់កម្រៃរបស់ខ្លួនផងដើម្បីអាចឲ្យការផ្ទេរចេញធ្វើបានដោយរលូន។
គួរឲ្យដឹងដែរថាកីឡាកររូបនេះមានបំណងសំខាន់គឺដើម្បីអាចបង្ហាញខ្លួនបានទៀងទាត់ឡើយវិញដោយរំពឹងទុកថានឹងអាចវិលចូលជម្រើសជាតិវិញត្រៀមការប្រកួតពានរង្វាន់ពិភពលោកនាពេលខាងមុខនេះ៕
ប្រែសម្រួល៖ ស៊ុនលី
