កីឡា

ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ប៉ះក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវ វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ

ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ បានឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់វ័យចាស់ ង្វៀន ហ្វាម ក្នុងលទ្ធផល ៣ទល់នឹង ២ ហើយការប្រកួតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រព្រឹត្តិទៅមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាបាល់ទាត់វ័យចាស់ ៤ ក្រុម ចំណែកក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ក្រោមការដឹកនាំដោយលោក អ៊ុក សំណាង។ កាលពីឆ្នាំមុន ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញជាម្ចាស់ជើងឯក។

ក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវ បានយកឈ្នះ ក្រុមបាល់ទាត់វ័យចាស់ វិន ដេ ក្នុងលទ្ធផល ២ ទល់នឹង ១ ដូច្នេះ ក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវត្រូវវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌លើកទី២ ។

ការប្រកួតមាន ក្រុមកីឡាបាល់ទាត់វ័យចាស់ ៤ ក្រុម ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ង្វៀន ហ្វាម ក្រុមបាល់ទាត់វ័យចាស់ វិន ដេ និងក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវ។

Most Popular

To Top