ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ (កម្ពុជា) បានគ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវ ក្នុងលទ្ធផល ៤ ទល់នឹង ១ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រព្រឹត្តិទៅមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាបាល់ទាត់ វ័យចាស់ ៤ ក្រុម ចំណែកក្រុមបាល់ទាត់ វ័យចាស់ភ្នំពេញ ក្រោមការដឹកនាំ ដោយលោក អោក សំណាង ។ នេះជាលើកទី២ ហើយដែលក្រុមបាល់ទាត់ វ័យចាស់ភ្នំពេញបានក្លាយម្ចាស់ជើងឯក ។

ការប្រកួតមាន ក្រុមកីឡាបាល់ទាត់វ័យចាស់ ៤ ក្រុម ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ង្វៀន ហ្វាម ក្រុមបាល់ទាត់វ័យចាស់ វិន ដេ និងក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវ៕


