ខេត្តកណ្តាល ៖ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងា អស់រយៈកាល៤៧ឆ្នាំ កន្លងទៅនេះ កម្ពុជាបានប្រយុទ្ធប្រឆាំង ជាមួយបញ្ហាជាច្រើន ដើម្បីការអភិវឌ្ឍ ដើម្បីឲ្យក្លាយជាប្រទេសជឿនលឿន នាយុគ្គសម័យឌីជីថលក្នុងតំបន់ និងលើសកលលោក កីឡាករ-កីឡាការិនីជ្រាបហើយ ៧ មករា គឺជាថ្ងៃប្រវិត្តសាស្ត្រមិន អាចបំភ្លេចបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប “បើគ្មានជ័យជម្នះ៧មករាយើង ពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ” ដើម្បីបណ្តុះដើមឈើ ៧មករា នេះបានត្រូវបូជាសាច់ស្រស់ ឈាមស្រស់ របស់វីរជនស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជាជាច្រើនក្នុងការប្រយុទ្ធប្រឆាំងជាមួយបនប្រល័យពូជសាសន៍ដែលមានបំណងចង់បំបាត់ ពូជសាសន៏ខ្មែរមិនឲ្យមាននៅលើលោកយើងនេះ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលក្នុងឱកាសបិទការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ។

លោកប្រធានមន្ទីរអប់រំ យុវជន បានបន្តថា នៅពេលដើមឈើ ៧មករា បានរស់រានមានជីវិត គណបក្សប្រជាជន កម្ពុជាដែលជាអ្នករំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍បានក្លាយជាអ្នកថែរក្សា ពូនជ្រុំ ដើមឈើ៧មករានេះ ឲ្យបកមកសាខា មានផ្កា មានផ្លែរហូតដល់បច្ចុប្បន្ន ដោយសារនយោបាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឲ្យប្រទេសកម្ពុជា ឈ្នះៗ របស់មានសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ព្រមទាំងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធពីរាជធានី ទៅបណ្តាខេត្តនានា ទូទាំងប្រទេស ធ្វើឲ្យប្រជាជនកម្ពុជាមានភាព ងាយស្រួលក្នុងការទំនាក់ទំនងគ្នា សាស្ត្រក្នុងគោលបំណង បន្តអភិវឌ្ឍប្រទេសកម្ពុជា មានដូចជាយុទ្ធសាស្ត្រត្រី កោណ,យុទ្ធសាស្ត្រ ចតុកោណទាំង ៤ដំណាក់កាល; ហើយថ្មីៗនេះក្រោមការដឹកនាំរបស់ សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលបន្តអភិវឌ្ឍ៥ចំណុចសំខាន់គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចក វិទ្យា ។

ហេតុនេះយើងទាំងអស់គ្នាត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមក ដោយលំបាកបំផុតនេះឲ្យគង់វង្សស្ថិតស្ថេរ មិនឲ្យអានុភាពណាមកបំផ្លាញបានឡើយ។ សរុបសេចក្ដី មកស្មារតី ៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនខ្មែរក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរ សាទរ ជាមួយ លោក លោកស្រី និងបងប្អូនទាំងអស់ពិសេសសូមអរគុណការិយាល័យអប់រំកាយ និង កីឡាបានរៀបចំឲ្យមានកម្មវិធីប្រកួតកីឡានេះ ក្នុងគោលបំណងដាស់ស្មារតីប្រជាជនក្នុង ខេត្ត កណ្តាល ពិសេសយុវជនយើង ឲ្យចងចាំជានិច្ចក្នុងដួងចិត្តរបស់ពួកគាត់ទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថាបង ប្អូនទាំងអស់គ្នា ពិសេសយុវជន យុវនារី និងបន្ដការពារឲ្យស្មារតី ៧ មករា នៅស្ថិតស្ថេរជានិច្ចនិរន្ត៕






