កីឡា

សហព័ន្ធខ្មែរកីឡាហាប់គីដូ ដំឡើងខ្សែក្រវាត់ពណ៌ទឹកក្រូចដល់កីឡាករ-កីឡាការិនី ហាប់គីដូ ១៦ នាក់ នៅសាលាបឋមសិក្សាបាក់ទូក

ភ្នំពេញ៖លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូតំណាងឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅក្លឹបហាប់គីដូសាលាបឋមសិក្សាបាក់ទូកបានរៀបចំដំឡើងខ្សែក្រវាត់ពណ៌ទឹកក្រូចដល់កីឡាករ ៨ នាក់ និងកីឡាការិនី ៨ នាក់ សរុបចំនួនសរុប ១៦ នាក់ ដោយឆ្លងកាត់ការហ្វឹកហាត់រយ៦ខែ ក្នុងនោះអញ្ជើញចូលរួមពីលោក នាយក នាយករង និងនាយយិការ សាលាបឋមសិក្សាបាក់ទូក។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូនៃកម្រិតនីមួយៗបានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេលត្រូវប្រឡងបញ្ចប់កម្រិតខ្សែក្រវ៉ាត់ពណ៌ទឹកក្រូច។

សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនីប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។

លោកបានបន្តថា សហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា នឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល ៕

ដោយ៖លី ភីលីព

Most Popular

To Top