(ភ្នំពេញ)៖ រយៈពេលពេញមួយថ្ងៃ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក បានបញ្ចប់ទៅដោយរលូន កៀរគរបានថវិកាសរុបចំនួន ១៣២,៨៤៥,០០០ រៀល ក្រោយទទួលបានការគាំទ្រចូលរួមយ៉ាងផុសផុលពីបងប្អូនខ្មែរទាំងអស់ រួមកម្លាំងគ្នាជាជំនួយសម្រួលដល់ការរស់នៅរបស់ជនភៀសសឹក តាមរយៈការសាងសង់បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ ។
ការសហការរួមរវាង វើក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះឡើង បានបញ្ជាក់ច្បាស់ពីទឹកចិត្តដែលនៅតែខ្វល់ខ្វាយគិតគូពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក ហើយ វើក របស់ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបន្តប្រមូលកម្លាំងសាមគ្គីពីបងប្អូនខ្មែរ ដើម្បីជាជំនួយសម្រួលការរស់នៅដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក រហូតដល់អាចត្រឡប់ទៅលំនៅដ្ឋានវិញ។
ក្នុងនោះផងដែរ វើក បានប្រកាសចូលរួមជួយព្យាបាលកីឡាករបាល់ទះរបស់វិសាខា ស ពិសី រហូតបានជាសះស្បើយឡើងវិញ ក្រោយពេលកីឡាកររូបនេះបានរងរបួសដាច់សរសៃ ACL នៅជើងខាងស្តាំ កំឡុងពេលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗចំនួន ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស ដើម្បីបង្កើនធនធានកីឡាករបាល់ទះ ត្រៀមដណ្តើមមេដាយមាសពីការប្រកួតស៊ីហ្គេម ២០២៧ ជាពិសេស គឺមាស ២ គីឡូដែល ខ្មែរ ប៊ែវើរីជីស សន្យាប្រគល់ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម។
ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ







