កីឡា

គ្រូបង្វឹកក្រុមថៃ មានអារម្មណ៍ធូរស្រាល គេចផុតពីវៀត ណាម និងឥណ្ឌូនេស៊ី ក្នុងវគ្គចែកពូលពានរង្វាន់ ASEAN Cup

ថៃ៖ គ្រូបង្វឹកក្រុមបល់ទាត់ជម្រើសថៃ លោក Anthony Hudson បានទទួលស្គាល់ថា រូបលោកមានអារម្មណ៍ធូរស្រាល ដែលបានគេចផុតពីការប្រកួត ជាមួយក្រុមខ្លាំងៗក្នុងតំបន់ គឺវៀតណាម និងឥណ្ឌូនេស៊ីក្នុងវគ្គចែកពូល ពានរង្វាន់អាស៊ានឆ្នាំ២០២៦ “2026 ASEAN Cup” បន្ទាប់ពីការចាប់ឆ្នោតជាផ្លូវការ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតកាលពីសប្តាហ៍មុន ឲ្យដឹងថា ថៃស្ថិតនៅពូល B រួមជាមួយម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ ក្រុមការពារតំណែងជើងឯកវៀតណាម និងគូប្រជែងសំខាន់ឥណ្ឌូនេស៊ីនៅពូល A ក៏រួមមានសិង្ហបុរី កម្ពុជា និងក្រុមឈ្នះការប្រកួតវគ្គ Playoff រវាងទីម័រខាងកើត និងប្រ៊ុយណេផងដែរ។

លោក Hudson បានប្រាប់ AFF ថា នៅពេលអ្នកក្រឡេក មើលពូលផ្សេងទៀត អ្នកមានឥណ្ឌូនេស៊ី និងវៀតណាម។ ពួកគេទាំងអស់សុទ្ធតែជាពូលស្មុគស្មាញ។ យើងស្ថិតនៅក្នុងពូលមួយ ដែលការប្រកួតទាំងអស់នឹងស្មុគស្មាញ និងលំបាក ប៉ុន្តែប្រសិនបើយើងត្រូវជ្រើសរើសពូលមួយ នេះជាអ្វីដែលយើងនឹងជ្រើសរើស។

លោក Hudson បានសង្កត់ធ្ងន់ថា ទោះបីជាគេចផុត ពីចំណាត់ថ្នាក់កំពូលក៏ដោយ ក្រុមរបស់លោកមិន ត្រូវព្រងើយកន្តើយ នឹងគូប្រជែងក្នុងពូល B របស់ពួកគេឡើយ ។ លោកបានបន្ថែមថា យើងពេញចិត្តនឹងពូល និងមិនមានការប្រកួត ងាយស្រួលទេ ក្រុមទាំងអស់សុទ្ធតែ មានការប្រកួតប្រជែងខ្លាំង ប៉ុន្តែយើងពិតជាពេញ ចិត្តនឹងការចាប់ឆ្នោត។

គ្រូបង្វឹកក្រុមហ្វីលីពីន លោក Carles Cuadrat បានចាត់ទុកការចាប់ឆ្នោតនេះថា ជាការសាកល្បងដ៏លំបាក ប៉ុន្តែគួរឲ្យរំភើប ជាពិសេសការរំពឹងទុក នៃការប្រឈមមុខនឹងប្រទេសថៃ៕

Most Popular

To Top