កីឡា

អត្តពលិកប៉ារ៉ាឡាំពិករុស្ស៊ី ត្រូវបានអនុញ្ញាត ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ កីឡារដូវរងាឆ្នាំ ២០២៦

រុស្ស៊ី ៖ លោក Pavel Rozhkov ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក (RPC) របស់ប្រទេសរុស្ស៊ី បានប្រកាស កាលពីថ្ងៃអង្គារថា ក្រុមកីឡាជិះស្គី និងក្រុមកីឡាជិះស្គីលើទឹកកករុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២៦ “2026 Winter Paralympic Games ”។

បទសម្ភាសន៍ជាមួយ TASS លោក Rozhkov ដោយដកស្រង់ការជូនដំណឹង ពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយថា អត្តពលិកឥឡូវនេះ អាចដាក់ពាក្យសុំការ អញ្ជើញពិសេស នៅខាងក្រៅច្បាប់គុណវុឌ្ឍិស្តង់ដារ។ លោក Rozhkov បានពន្យល់ថា RPC បានជំទាស់ដោយជោគជ័យ ចំពោះការព្យួរ របស់ខ្លួនពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។

ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែន កាលខែកុម្ភៈ ឆ្នាំ ២០២២ អត្តពលិករុស្ស៊ី និងបេឡារុស្សត្រូវបានហាមឃាត់ មិនឲ្យចូលរួមការ ប្រកួតអន្តរជាតិភាគច្រើន រួមទាំងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកផងដែរ ។ ក្រោយមក គណៈកម្មាធិការ អូឡាំពិកអន្តរជាតិបានអនុញ្ញាត ឲ្យមានការប្រកួតមួយចំនួនជាលក្ខណៈ បុគ្គលក្រោមទង់ជាតិអព្យាក្រឹត រួមទាំងនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០២៦ ទោះបីជាក្រុមជម្រើសជាតិ នៅតែត្រូវបានហាមឃាត់ក៏ដោយ។

កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន IPC បានស្ដារឡើងវិញ នូវការចូលរួមរបស់រុស្ស៊ី និងបេឡារុសយ៉ាងពេញលេញ រួមទាំងការអនុញ្ញាត ឲ្យអត្តពលិកប្រកួត ប្រជែងក្រោមទង់ជាតិ និងភ្លេងជាតិរុស្ស៊ី ប៉ុន្តែបាននិយាយថា អត្តពលិកមួយចំនួនតូច ទំនងជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះ ដោយសារសហព័ន្ធ ភាគច្រើន រួមទាំងសហព័ន្ធស្គី និងស្គីលើទឹកកកអន្តរជាតិ (FIS) នៅតែហាមឃាត់ពួកគេ។ ប្រទេសរុស្ស៊ីបានប្តឹងឧទ្ធរណ៍ ចំពោះការហាមឃាត់ FIS កាលពីខែមុន៕

Most Popular

To Top