អេស្ប៉ាញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Andres Canto បានចាប់ផ្តើមជីករូងភ្នំក្នុងទីធ្លាខាងក្រោយផ្ទះឪពុកម្តាយរបស់លោកដោយប្រើចបជីក ហើយទីបំផុតលោកបានប្រែក្លាយរណ្តៅតូចមួយទៅជាជម្រកក្រោមដីដោយបំពាក់ឧបករណ៍ និងប្រព័ន្ធយ៉ាងពេញលេញអស់រយៈពេលជាង ១០ឆ្នាំ។
នេះបើយោងតាម Business Insider បានប្រាប់ឲ្យដឹងថា លោក Canto អាយុ ២៤ ឆ្នាំរស់នៅក្នុងភូមិ La Romana ខេត្ត Alicante ប្រទេសអេស្ប៉ាញ។ នៅឆ្នាំ ២០១៥ លោកបានឈ្លោះប្រកែកជាមួយឪពុកម្តាយរបស់លោក ដែលហាមឃាត់លោកមិនឲ្យចេញទៅក្រៅក្នុងឈុតហាត់ប្រាណ ។
បន្ទាប់មកលោកបានស្នាក់នៅផ្ទះ ហើយបញ្ចេញកំហឹងរបស់លោកដោយជីកដីក្នុងទីធ្លាខាងក្រោយផ្ទះដោយប្រើចបជីករបស់ជីតាគាត់។ អ្វីដែលបានចាប់ផ្តើមជាមធ្យោបាយដើម្បីបំបាត់ភាពតានតឹង បន្តិចម្តងៗបានក្លាយជាទម្លាប់ដែលលោកធ្លាប់សម្រាកបន្ទាប់ពីចេញពីសាលារៀន។
លោក បាននិយាយថា បន្ទាប់ពីខ្ញុំចាប់ផ្តើមជីក ខ្ញុំបានត្រឡប់មកវិញរៀងរាល់រសៀលរយៈពេល ៣ ឆ្នាំដើម្បីបន្តជីករណ្តៅនោះ។ លោកបានធ្វើការជាច្រើនថ្ងៃក្នុងមួយសប្តាហ៍ដើម្បីពង្រីកទីធ្លាក្រោមដី។ ដំបូងឡើយ លោកបានយកដីចេញដោយដៃដោយប្រើធុង។ នៅពេលផ្លូវរូងក្រោមដីកាន់តែជ្រៅ លោក Canto បានសាងសង់ប្រព័ន្ធរ៉កដើម្បីរំកិលដី និងពង្រឹងពិដាន និងជញ្ជាំងដោយសសរ និងក្លោងទ្វារដើម្បីការពារការដួលរលំ។
វឌ្ឍនភាពបានបង្កើនល្បឿន នៅពេលមិត្តជិតស្និទ្ធរបស់លោកឈ្មោះ Andreu បានយកខួងខ្យល់មកជួយ ហើយអ្នកទាំង២នាក់បានចំណាយពេលរហូតដល់ ១៤ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីជីក។ រណ្តៅនេះបានវិវត្តបន្តិចម្តងៗទៅជាប្រព័ន្ធផ្លូវរូងក្រោមដីដែលមានជម្រៅប្រហែល ៣ទល់ ៥ ម៉ែត្រ៕
