កីឡា

អតីតប្រធានក្រុមហ៊ុន ផ្សព្វផ្សាយផ្សាយ Kadokawa របស់ជប៉ុន កាត់ទោសពីបទសូកប៉ាន់ ដល់មន្រ្តីកីឡាអូឡាំពិកតូក្យូ

តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា តុលាការតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសអតីតប្រធាន ក្រុមហ៊ុនផ្សព្វផ្សាយធំ Kadokawa Corp. ឲ្យជាប់ពន្ធនាគារព្យួរពីបទសូកប៉ាន់ ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូ ដើម្បីជ្រើសរើសក្រុមហ៊ុនជាអ្នកឧបត្ថម្ភនៃការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២១ ។

លោកចៅក្រម Yoshihisa Nakao ប្រធានតុលាការស្រុកតូក្យូបាននិយាយថា ក្នុងការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំកន្លះ ត្រូវបានព្យួររយៈពេល៤ ឆ្នាំ ដល់លោក Tsuguhiko Kadokawa អាយុ ៨២ ឆ្នាំ ដោយសារការសូកប៉ាន់បានបន្សល់ទុក ស្នាមប្រឡាក់មួយក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោក ។

មេធាវីរបស់គាត់បាននិយាយថា លោក Kadokawa បានរក្សាភាពគ្មានទោសពៃរ៍របស់គាត់ចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួន មានបំណងប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចនេះ។

មនុស្សចំនួន ១៥ នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីក្រុមហ៊ុនជប៉ុនចំនួន ៥ រួមទាំងក្រុមហ៊ុនលក់រាយឈុតអាជីវកម្ម Aoki Holdings Inc ត្រូវបានចោទប្រកាន់ពីបទផ្តល់ប្រាក់ដល់លោក Haruyuki Takahashi អតីតសមាជិកគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកតូក្យូ។ លោក Takahashi គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ ដែលមានឥទ្ធិពលលើការឧបត្ថម្ភកីឡាអូឡាំពិក និងកិច្ចសន្យាទីផ្សារ។

ជាមួយនឹងសេចក្តីសម្រេចចុង ក្រោយបំផុត មនុស្សចំនួន ១២ នាក់ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ដល់លោក Takahashi រួមទាំងអតីតអ្នកក្រោមបង្គាប់ របស់លោក Kadokawa ត្រូវបានរកឃើញថា មានទោសដោយតុលាការស្រុក។

លោក Nakao បាននិយាយថា សេចក្តីថ្លែងការណ៍ របស់អតីតអ្នកក្រោមបង្គាប់ទាក់ទងនឹងរឿងអាស្រូវនេះគឺគួរឲ្យទុកចិត្ត ព្រោះពួកគេមិនមានការលើកទឹកចិត្ត ជាក់ស្តែងដើម្បីផ្តល់ការពន្យល់មិនពិត។ ចៅក្រម បានបន្តថា តុលាការបានសន្និដ្ឋានថា លោក Kadokawa បានយល់ព្រមលើការសូកប៉ាន់ដល់លោក Takahashi ដោយមានគោលដៅបង្កើនរូបភាពម៉ាកយីហោរបស់ក្រុមហ៊ុនតាមរយៈព្រឹត្តិការណ៍អូឡាំពិក។

យោងតាមសេចក្តីសម្រេច ឲ្យដឹងថា លោក Kadokawa បានឃុបឃិតជាមួយអតីតអ្នកក្រោមបង្គាប់ ២ នាក់ ដើម្បីបង់ប្រាក់ឲ្យលោក Takahashi សរុបប្រហែល ៦៩ លានយ៉េន ចន្លោះ ខែកញ្ញា ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២១ ជាថ្នូរនឹងការអនុគ្រោះ រួមទាំងការក្លាយ ជាអ្នកឧបត្ថម្ភនៃព្រឹត្តិការណ៍សកល។

ព្រះរាជអាជ្ញាបានស្វែងរកការ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ដោយអះអាងថា លោក Kadokawa ដែលជាប្រធានក្រុមហ៊ុននៅពេលនោះ មានជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយការអនុម័តការទូទាត់ជាសាច់ប្រាក់៕

Most Popular

To Top