កីឡា

សិក្ខាកាម ៩៦ នាក់ចូលរួមសិក្សាវគ្គបំប៉ន ណែនាំនិងអនុវត្តការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡានៅសាលាបឋមសិក្សាទួលគោក

ភ្នំពេញ៖ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២២ ខែកមរា ឆ្នាំ២០២៦ បានបញ្ជូនមន្រ្តីជាគ្រូឧទ្ទេសចំនួន ៣ រូប ចូលរួមបង្រៀនវគ្គបំប៉ន ណែនាំនិងអនុវត្តការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយនិងកីឡានៅសាលាបឋមសិក្សាទួលគោក ដែលរៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌទួលគោក នៃរដ្ឋបាលខណ្ឌទួលគោក។

ក្នុងឱកាសពិធិបើកវគ្គបំប៉នដោយលោកម៉ាង វិបុល អនុប្រអាននា អកសន លោកម៉ាន់ សិថា ប្រធានការិ អភវឌ្ឍកម្មវិធីសិក្សា លោកថៅ ខេមរា ប្រធានការិ អប់រំ យុវជន និងកីឡាខណ្ឌទួលគោក លោកមុត គិត អនុប្រធានការិ អប់រំកាយ លោកឡឹក វណ្ណា នាយករងសាលាបឋមសិក្សាទួលគោក ដោយគ្រូឧទ្ទេសថ្នាក់ជាតិ លោក ម៉ាង វិបុល លោកម៉ាន់ សិថា និងលោក មុត គិត ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានមានប្រសាសន៍ថា វគ្គបំប៉ន ណែនាំនិងអនុវត្តការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា មានគោលបំណងផ្សព្វផ្សាយការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅបឋមសិក្សា និងនីតិវិធីនៃការអនុវត្តអប់រំកាយនិងកីឡា (ដំណើរការថ្នាក់អប់រំកាយនៅបឋមសិក្សាតាមកម្មវិធីសិក្សា)តាមសាលាបឋមសិក្សានៅរាជធានីភ្នំពេញ ដោយគ្រូឧទ្ទេសថ្នាក់ជាតិ លោក ម៉ាង វិបុល លោកម៉ាន់ សិថា និងលោក មុត គិត ។

ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានបន្តថា វគ្គខាងលើកនេះមានសិក្ខាកាមចូលរួម ៩៦ នាក់ ក្នុងនោះស្រី៦៧ នាក់ មកពីនាយកសាលា៨នាក់ និងសាលាបឋមសិក្សាចំនួន៨ រួមមានសាលាបឋមសិក្សាបឹងសាឡាង សាលាបឋមសិក្សាទួលគោក សាលាបឋមសិក្សាសន្ធរម៉ុក សាលាបឋមសិក្សាទឹកល្អក់ សាលាបឋមសិក្សាអនុវត្តរាជធានី សាលាបឋមសិក្សាឯកភាព សាលាបឋមសិក្សាមិត្តភាព ។

ខ្លឹមសាបំប៉ន មុខវិជ្ជារងអប់រំកាយជាមួយចង្វាក់ភ្លេង វិជ្ជារងកាយសម្ព័ន្ធ មុខវិជ្ជារងអត្តពលកម្ម មុខវិជ្ជារងបាល់ទាត់ មុខវិជ្ជារងបាល់បោះ មុខវិជ្ជារងបាល់ទះសម្រាប់ថ្នាក់ទី១ដល់ទី៦។
ចំណែកការអនុវត្ត មុខវិជ្ជារងអប់រំកាយជាមួយចង្វាក់ភ្លេង ថ្នាក់ទី១ មុខវិជ្ជារងកាយសម្ព័ន្ធ ថ្នាក់ទី៥ មុខវិជ្ជារងអត្តពលកម្ម ថ្នាក់ទី៤ មុខវិជ្ជារងបាល់ទាត់ថ្នាក់ទី៦ មុខវិជ្ជារងបាល់បោះ ថ្នាក់ទី៣ និងមុខវិជ្ជារងបាល់ទះថ្នាក់ទី២៕

ដោយ៖លី ភីលីព

Most Popular

To Top