យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការហើយថានឹងអនុញ្ញាតិឲ្យកីឡាករ Ethan Nwaneri នឹងត្រូវចាកចេញពីក្លឹបហើយនៅក្នុងខែមករានេះ។
ប្រភពដដែលបានសរសេរទៀតថាកីឡាករវ័យ១៨ឆ្នាំរូបនេះនឹងត្រូវចាកចេញពី Arsenal ក្នុងពេលដែលនៅសេសសល់ទាំងអស់នៅរដូវកាលនេះជាមួយនឹងកុងត្រាខ្ចីជើងទៅកាន់ក្លឹប Marseille។
គួរឲ្យដឹងដែរថាកីឡាករវ័យក្មេងរូបនេះពេលរួមរស់ជាមួយនឹងកាំភ្លើងធំ Arsenal គាត់មិនសូវទទួលបានឳកាសបង្ហាញខ្លួនឡើយដោយអាចបង្ហាញខ្លួនបានត្រឹមតែ១២ដងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
