បច្ចេកវិទ្យា

អាមេរិក អនុម័ត លើកិច្ចព្រមព្រៀងជិតពីរ ពាន់លានដុល្លារ លក់ប្រព័ន្ធការពារ ដែនអាកាស ឲ្យឥណ្ឌា

បរទេស៖ក្រសួងការបរទេស សហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ ប្រព័ន្ធអាវុធការពារ ដែនអាកាសមួយ ឲ្យទៅប្រទេសឥណ្ឌា ដែលមានតម្លៃប្រមាណ ១,៨៦៧ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិសហរដ្ឋអាមេរិក បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌា បានស្នើប្រព័ន្ធការពារដែនអាកាស រួមទាំងប្រព័ន្ធរ៉ាដា មីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយមធ្យមចំនួន១១៨គ្រាប់ ផ្នែកនៃប្រព័ន្ធណែនាំនិងគ្រប់គ្រង់ AMRAAM និងមីស៊ីល Stinger FIM-92L ចំនួន១៣៤គ្រាប់។

សំណើរបស់ប្រទេសឥណ្ឌានោះ តាមសេចក្តីរាយការណ៍ គឺរួមបញ្ចូលទាំងកាំភ្លើង M4A1 ចំនួន៣២ដើម ក៏ដូចជាជម្ឈមណ្ឌលចែកចាយ ការបាញ់ប្រហារដំបូងនិងប្រព័ន្ធ ចាប់សញ្ញាអេឡិកត្រូអប់ទិកអ៊ីនហ្វ្រារិដ ប្រព័ន្ធទំនាក់ទំនង ឯកសារបច្ចេកទេស ការបង្វឹកបង្ហាញ និងការជួសជុល និងការធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ប្រសើរឡើង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top