ភ្នំពេញ៖ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ នៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រើថេរវេលាត្រឹមតែជិត១៧ ម៉ោងក្នុងការរត់ចម្ងាយ ១០០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ ការទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៦ “9th Ultra-Trail Angkor 2026” សៀមរាប-អង្គរនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានតាមអនឡាញឲ្យដឹងថា លោកបានប្រើថេរវេលាត្រឹមតែ ១៦ ម៉ោង ៣៨ នាទី និង៥៨ វិនាទីរត់ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រនៃទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៦ “9th Ultra-Trail Angkor 2026” ឆ្នាំនេះ ខេត្ត សៀមរាប ហើយរត់របស់លោកមានគោលបំណងដើម្បីមូលនិធីជូនមន្ទីរពេទ្យ កុមារអង្គរ ខេត្ត សៀមរាប ដើម្បីជួយដល់ មន្ទីរពេទ្យ និងកុមារទំាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កុមារអង្គរ ខេត្ត សៀមរាប។

លោកអគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបន្ថែមទៀតថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៥ “9th Ultra-Trail Angkor 2025” លោកបានរៃអង្គាសថវិកាជួយមន្ទីរពេទ្យ កុមារអង្គរ ខេត្ត សៀមរាបបាន ២០១៦៨ ដុល្លារអាមេរិក ពីពីសប្បុរសជន។

លោក បួនហ៊ីង សុធីយ៉ា បានបញ្ជាក់ថា គោលបំណង នៃការរៀបចំព្រឹត្តិការណ៍ Ultra-Trail Angkor ធ្វើឡើងក្នុង គោលបំណង ជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថាន តំបន់បេតិកភណ្ឌ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។


ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៩ មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន ១០០ គីឡូម៉ែត្រ ៦៤ គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ ១៨ គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨ គីឡូម៉ែត្រ ៕


ដោយ៖លី ភីលីព
