កីឡា

ក្លឹបកីឡាប៊ូលីងសេនធឺ គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាប៊ូលីង ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៥

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងអនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាតំណាងឲ្យលោក លី សៀងហុង ប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា និងលោកវរសេនីយ៍ ទោ សុទ្ធ សុខគា ប្រតិភូ ក្លឹបប៉ូលិសបីលីង បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាប៊ូលីង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលប៊ូលីង ប្រ៉ូប៊ូល ស្ព័រនៅខាលែនឌែលម៉ល ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ។

លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា សម្តែងនូវការកោតសរសើរ ដល់សហព័ន្ធសម្រាប់ការប្រកួតជើងឯកឆ្នាំ២០២៥នេះ តាមរយៈការប្រកួតកីឡាករ-កីឡាការិនីមានសមត្ថភាព និងបច្ចេកទេសមានការរីកមច្រើនច្រើន ព្រមទាំងក្លិបចូលរួមកាន់តែច្រើនផងដែរ។ ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២៣ “The 23rd ASEAN University Games” ឆ្នាំ២០២៨ ខាងមុខនេះ ដូច្នេះដឹកនាំក្រសួងអប់រំ យុវជន និងកីឡាអភិឌ្ឍន៍ទាំងនេះឲ្យសក្តានុពលក្នុងនាមផ្ទះ។

លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានបន្តថា លោកធ្លាប់ទស្សនាចូលរួមកីឡាប៊ូលីងកម្រិតអន្តរជាតិ កីឡាករ កីឡាការិនីអន្តរជាតិមានពិន្ទុខ្ពស់ចាប់ពី ២០០ ពិន្ទុឡើងទៅ ដូច្នេះកីឡាករ-កីឡាការិនីប៊ូលីងកម្ពុជាត្រូវ ជំរុញហ្វឹកហាត់បន្ថែមទៀត ទើបមានឱកាសប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនីអន្តរជាតិក្នុងព្រឹត្តិការណ៍កម្រិត អន្តរជាតិផ្សេងៗ។

ការប្រកួតកីឡាប៊ូលីងជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៥ ក្លឹបកីឡាប៊ូលីងសេនធឺ គ្រងតំណែងជើងឯក ដោយទទួលបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង ក្លឹបកីឡាប៊ូលីង សប្បាយ សែនសុខ គ្រងតំណែងជើងឯករង ដោយទទួលបានមេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងក្លឹបប៉ុលីស ប៊ូលីង គ្រងតំណែងជើងឯក ដោយទទួលបានមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង៕

Most Popular

To Top