កីឡា

ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជាត្រៀមខ្លួនចូលរួម SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET នៅសិង្ហបូរី

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជាត្រៀមបញ្ជូនក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជា ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៧ ឆ្នាំ២០២៦ “SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET” នៅប្រទេសសិង្ហបូរី ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក ពេជ្រ រតនា អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជាធ្វើការហ្វឹកហាត់លើកចុងក្រាយ មុននឹងចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៧ ឆ្នាំ២០២៦ “SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET” នៅប្រទេសសិង្ហបូរី ហើយក្រុមនេះចេញដំណើរពីប្រទេសកម្ពុជានៅថ្ងៃទី២៨ មករា ដោយសារយើងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣០ និង ៣១ ខែមករា។ ការប្រកួតនេះក្រុមកីឡាបាល់ឱបមកពី ៨ ប្រទេសដូចជា ម្ចាស់ផ្ទះសិង្ហបូរី ប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសព្រុយណេ និងប្រទេសឡាវ។

លោក អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបញ្ជាក់ថា ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជា បានចាប់ផ្តើមតាំងពីខែមករា គិតមកដល់មានពេលជិត១ ខែ យ៉ាងសកម្មភាពដើម្បីពង្រឹងសមត្ថភាពក្រុមកីឡាយើង មុនចូលរួមការប្រកួតលើកនេះ។ សកម្មភាពហ្វឹកហាត់ទំាំងនេះ លោកចង់ឲ្យកីឡាករកាន់តែស្គាល់ចិត្ត ស្គាលថ្លើមគ្នាទៅវិញទៅមក ព្រមទំាំងកាន់តែឲ្យស៊ីចង្វាក់ក្នុងការប្រកួតជាផ្លូវការ។

ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ រូបលោកមានក្តីសង្ឃឹមត្រឹម៣០ ទៅ ៤០ ភាគយជាមួយគូប្រកួតឡាវ ព្រុយណេ ឥណ្ឌូនេស៊ី ដោយសារប្រទេសទំាងនេះអាក់ខានចូលរួមការប្រកួតដូចយើងដែរ។ ក្រុមកីឡាករដែលខ្លាំងក្នុងតំបន់ដូចជាក្រុមកីឡាករថៃ ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះសិង្ហបូរី ខណៈម៉ាឡេស៊ីជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 33 ។

ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៧ ឆ្នាំ២០២៦ “SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET” នៅប្រទេសសិង្ហបូរី ចែកចេញជា ២ ពូល សម្រាប់កម្ពុជាស្ថិតពូលជាមួយ សិង្ហបូរី ម៉ាឡេស៊ី និងព្រុយណេ ចំណែកមួយពូលទៀតរួមមាន ថៃ លីពីន ឡាវ និងឥណ្ឌូនេស៊ី៕

ដោយ៖លី ភីលីព

Most Popular

To Top