កីឡា

កម្ពុជា បានចុះហត្ថលេខាកុងត្រា ម្ចាស់ផ្ទះការប្រកួតកីឡាយុវជន ២០៣១ “AYG-2031” លើកទី៥ ឆ្នាំ ២០៣១ជាផ្លូវការ

អ៊ូសបេគីស្ថាន ៖ ទទួលបានការអនុញ្ញាតជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ពិធីចុះហត្ថលេខាលើ កិច្ចសន្យាទីក្រុងម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជន ២០៣១ លើកទី៥ ឆ្នាំ ២០៣១ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការតំណាងលោក ថោង ខុន ប្រធានអូឡាំពិកកម្ពុជា និងលោក សេង វណ្ណៈ អភិបាលរង តំណាងដ៏លោក ឃួន ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយ ឯឧ Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA ។

កិច្ចសន្យានេះជាយន្តការស្តង់ដា ប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជន AYG ២០៣១ ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឲបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ ។ ពិសេសការបញ្ជាក់ និងធានាឲព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ ម៉ឹងម៉ាត់ និងជោគជ័យសម្រាប់សមាជិក អូឡាំពិកទាំង៤៥ប្រទេសត្រៀមចូលរួម ។

ចលនាអូឡាំពិកកម្ពុជាប្តេជ្ញា ខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចជូនកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទេកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពង់ឆ្នាំ២០៣០ ផងដែរ។ សូមជឿជាក់លើជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងធ្វើឆ្នាំ ២០៣១ កម្ពុជាអស្ចារ្យម្តងទៀត៕

Most Popular

To Top