ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា វាយកូនបាល់ជើងឯក ITF អាស៊ីអាយុក្រោម ១៤ ឆ្នាំ ឆ្នាំ ២០២៦ “ITF Asia 14 & Under Development Championships 2026” ការប្រកួតនេះនឹងប្រព្រឹត្តទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

ការប្រកួតកីឡា វាយកូនបាល់ជើងឯក ITF អាស៊ីនេះ ជាព្រឹត្តិការណ៍ជម្រុះ តំបន់ (អាស៊ីខាងត្បូង អាគ្នេយ៍ និងអាស៊ីខាងកើត) ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ដោយមានប្រទេសចូលរួមចំនួន ១២ ។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នឹងទទួលបានកៅអី របស់ពួកគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ជើងឯកអភិវឌ្ឍន៍នៅឆ្នាំ ២០២៧ ៕




