កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងស្រីកូរ៉េខាងត្បូងនាង Ningning សមាជិកក្រុមតារាចម្រៀងស្រី Aespa បានធ្វើឲ្យអ្នកលេងអ៊ីនធើណេត មានការភ្ញាក់ផ្អើលជាមួយនឹងរូបថតសិច ស៊ីលើបណ្តាញសង្គម Instagram ចុងក្រោយរបស់នាង។
នាងបានស្លៀករ៉ូបពណ៌សាច់ប្រៀប ដូចជានាងកំពុងតែអាក្រាតកាយតុបតែង ដោយត្បូងភ្លឺចែងចាំង។ រ៉ូបនេះបង្ហាញពីរាងស្គម ប៉ុន្តែមានរាងមូលរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ចំពោះរាងកាយរបស់នាង។
មនុស្សជាច្រើនបានបញ្ចេញមតិសរសើរ រូបរាងរបស់នាងថា រូបថតទាំងនេះទទួលបានការចាប់អារម្មណ៍តាមអ៊ីនធើណេត ដែលពួកគេទទួលបានការ likes រាប់ពាន់នាក់៕
