ចិន៖សាកលវិទ្យាល័យ Lingnan បានរៀបចំពិធី ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស របស់ខ្លួនកាលថ្ងៃចន្ទ ដោយផ្តល់កិត្តិយសដល់បុគ្គលឆ្នើមចំនួន ៦ រូប ចំពោះសមិទ្ធផល និងការចូលរួមចំណែក គួរឲ្យកត់សម្គាល់ របស់ពួកគេចំពោះមនុស្សជាតិ ក្នុងចំណោមពួកគេមានតារា សម្ដែងអន្តរជាតិលោក Donnie Yen Chi-tan ហៅកុំកុំ ទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកមនុស្សសាស្ត្រ។
លោក Donnie Yen បាននិយាយថា លោកមានកិត្តិយស ដែលបានទទួលសញ្ញាបត្រនេះ ហើយបានសម្តែងក្តីសង្ឃឹមថា យុវជននឹងឲ្យតម្លៃពេលវេលា របស់ពួកគេក្នុងការរៀនសូត្រ នៅក្នុងបរិវេណសាកលវិទ្យាល័យ។
កំពូលតារាសម្តែងចិន បានបន្ថែមថា លោកតែងតែចង់ចែករំលែក បទពិសោធន៍របស់លោក ដោយកត់សម្គាល់ថា លោកតែងតែផ្លាស់ប្តូរគំនិតជាមួយអ្នកផលិតខ្សែភាព យន្តវ័យក្មេង នៅក្នុងឈុត ហើយរៀបរាប់ពីភាពជោគជ័យ និងការបរាជ័យរបស់លោក ដើម្បីជួយពួកគេជៀសវាងការ វង្វេងផ្លូវដែលមិនចាំបាច់៕
