កីឡា

កីឡាករ-កីឡាការិនីយូដូជាង ១០០ នាក់ ចូលរួមការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖កីឡាករ-កីឡាការិនីជាង ១០០ នាក់បូកទំាងកីឡាករ-កីឡាការិនីជាងជនពិការបានចូលរួមការប្រកួតកីឡាយូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដថល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំ ដោយខេមរសហព័ន្ធកីឡាយូដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ។

លោក ម៉ារ វង្សវិបុល គ្រូប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ខេមរសហព័ន្ធកីឡាយូដូ បានដាក់ប្រភេទកីឡាជនពិការ ចូលរួមជើងឯក ដើម្បីជំរុញ និងបំផុតកីឡាជនពិការយូដូកម្ពុជា ជាដំណើរឆ្នោះទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាជនពិការនានាលើកឆាកអន្តរជាត។ខេមរសហព័ន្ធកីឡាយូដូផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ ឆ្នាំដល់ ១៤ ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម និងប្រភេទទម្ងន់ ៤៦ គីឡូក្រាមឡើងទៅ។

ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជននារីវិញរួមមាន ប្រភេទទម្ងន់ក្រោម ៣២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៦ គីឡូក្រាម និងប្រភេទទម្ងន់ ៣៦ គីឡូក្រាមឡើងទៅ។ រីឯវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ ឆ្នាំឡើងទៅ រួមមាន វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។

ដោយឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ៕

Most Popular

To Top